About

ស្វាគមន៌មកកាន់Daily Reading

មានលក់សៀវភៅសម្រាប់អានជាច្រើនប្រភេទ

Daily Reading

អាយុចន្លោះពី20ឆ្នាំទៅ30ឆ្នាំនិងមានអារម្មណ៌បែបនេះ —

Daily Reading

អាយុចន្លោះ ២០ - ៣០ ឆ្នាំ អ្នកនឹងមានអារម្មណ៍បែបនេះ៖

* មនុស្សល្អនឹងយេីងសុខៗ ស្រាប់តែក្លាយជាអាក្រក់មួយរំពេច
* ពេលមានគេប្រាប់ថាស្រឡាញ់ អារម្មណ៍របស់យេីងគឺរបៀបថា "Noted with Thanks"
* បាត់បង់មនុស្សក្លាយជារឿងធម្មតា ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ
* អនាគតរបស់យេីង ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ
* ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធទុកញញឹម ពេលចាស់ទៅ
* សុខភាពសំខាន់ជាងលុយ តែបេីអត់លុយ អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។ អ៊ីចឹងហេីយទេីបត្រូវរកលុយផង ដេីរលេងផង!
* ផ្ទះ ដី ឡាន គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន (ផ្នែកមួយនៃជីវិត)
* ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ
* រកស៊ីជាមួយពួកម៉ាក បេីជៀសបានជៀសទៅ ព្រោះថាបេីជោគជ័យ មិត្តភាពកាន់តែស្អិតរមួត តែបេីបរាជ័យ លុយក៏ខាត មិត្តភាពក៏បាត់បង់
* លុយអត់សំខាន់ទេ តែសាកធ្វេីខ្លួនឱ្យក្រ ហេីយចូលចំណោមគេសិនទៅ ដឹងហេីយថាយេីងបាន reaction ពីអ្នកជុំវិញខ្លួនបែបណា
* Single ឬ Taken ទុក្ខមានម្យ៉ាងម្នាក់! មិនបាច់ផ្ចាញ់ផ្ចាលគ្នាទេ
* ជួបជុំពួកម៉ាករម្លឹករឿងចាស់ ស្រាប់តែភ្ញាក់ខ្លួនថា "អូ! អញជិតចូលក្បាលបីហេីយ!"
* ញ៉ាំបាយជុំគ្រួសារ គឺជាវិធីសាស្ត្រចម្បងតែមួយគត់ ដែលជួយរឹតចំណងគ្រួសារ
* "វាមិនដែលក្រព្រោះស៊ីទេ" ត្រូវ! វាមិនក្រទេ គ្រាន់តែមិនសល់អី!
* ឃេីញក្មេងៗងប់ងល់នឹងរឿងអ្វីមួយ ក្នុងចិត្តគិតថា "អាយុប៉ិនអញ អ្ហែងដឹងហេីយអានាង!"

នៅមានអីទៀតដែលអ្នកធ្លាប់ជួប? ចែករំលែកម្នាក់មួយម៉ាត់ផង! ☺️

--------------------------------------------------
អូភ្លេចប្រាប់!!!
ពួកយើងមានលក់សៀវភៅល្អៗសម្រាប់អាន អាចកម្មង់ពីពួកយើងបាន៖​
📗 "សៀវភៅ កំណត់ហេតុពណ៌ស្វាយ"
📍តម្លៃ៖ ២៨០០០រៀល
📗 "សៀវភៅការពិតប្រៀបដូចបិសាច"
📍តម្លៃ៖ ៣២០០០រៀល
📗 "សៀវភៅប្រលោមចិត្ត(ភាគ២)"
📍តម្លៃ៖ ៣០០០០រៀល
📗 "សៀវភៅ អំណានជាអំណាច"
📍តម្លៃ៖ ៣២០០០រៀល
📗 "សៀវភៅ អំណាចកម្ម"
📍តម្លៃ៖ ៣២០០០រៀល
----------------------------------------
បើចាប់អារម្មណ៏ចង់បានសៀវភៅណាមួយ អាចទំនាក់ទនងមកកាន់ពួកយើងបានតាមរយៈ ប្រអប់Pageផ្ទាល់ឬតាមលេខទូរស័ព្ទ៖
📞 093314537
🏍មានសេវាដឹកជញ្ជូន២៥ខេត្តក្រុងដល់កន្លែង
🙏អរគុណ
#DialyReading
#Motivation
#Inspire
#DailyReading

មនុស្សស្រីចាស់ចិត្តចាស់គំនិតមិនពឹងផ្អែកលើបុរសឡើយ —

Check our page Daily Reading

Daily reading

មនុស្ស​ស្រី​ចាស់ចិត្តចាស់គំនិត​ មិន​ផ្ដេកផ្ដួល​​ជីវិត​លើ​មនុស្ស​ប្រុស​ឡើយដូចនេះមនុស្សស្រីកុំធ្វើជាក្មេងស្រីដែរ៖

- កុំ​ធ្វើ​ជា​ក្មេង​ស្រី​ដែល​ត្រូវ​គេ​ចិញ្ចឹម គេ​ផ្គត់ផ្គង់​ តែ​ត្រូវធ្វើ​ជា​មនុស្ស​ស្រី​- ដែល​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន និង​ផ្គត់ផ្គង់​គ្រួសារ​បាន​ទោះ​គ្មាន​មនុស្ស​ប្រុស​ក៏​ដោយ។

- ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​មាន​ចំណូល​ជួយ​គ្រួសារ​ដូច​គ្នា ដោយ​មិន​ឲ្យ​បន្ទុក​នោះ​ទៅ​លើ​មនុស្ស​ប្រុស​ទាំង​អស់។

- ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​ចាយ​លុយ​ទិញ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​បាន ដោយ​មិន​បាច់​គ្រាន់​តែ​កាបូប​មួយ​ត្រូវ​សុំ​គេ​ដែរ​នោះ។

- ធ្វើ​ជា​មនុស្ស​ស្រី​ដែល​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត និង​ចាត់ចែង​​រឿងក្នុង​គ្រួសារ មិន​មែន​ងក់ក្បាល​តាម​តែ​ប្ដី​និយាយ​នោះ​ទេ។

- ធ្វើ​ជា​មនុស្ស​ស្រី​ដែល​អាច​​ផ្គត់ផ្គង់​គ្រួសារ ឪពុក​ម្ដាយ​ខ្លួន​បាន ដោយ​មិន​បាច់​សុំ​លុយ​អ្នក​ណា​ទៅ​ឲ្យ​គាត់។

- ធ្វើ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​ មនុស្ស​ប្រុស​គោរព​ឲ្យ​តម្លៃ មិន​មែន​ហុច​លុយ​ឲ្យ​អ្នក​ហើយ ដើរចេញ​ពី​ផ្ទះ ឬ​មាត់​តូច​មាត់​ធំ​ដាក់​អ្នក​ឡើយ។

- ពេល​ដែល​អ្នក​ក្លាយ​ជា​មនុស្សស្រី​បែប​នោះ មនុស្ស​ប្រុស​ពិ​ត​ជា​ពិបាក​នឹង​ធ្វើ​បាប​អ្នក​ណាស់ ហើយ​ជំនួស​មក​វិញ​មាន​តែ​ក្ដី​ស្រឡាញ់ ការ​ចង់​ក្បែរ និង​ការ​គោរព។

- មនុស្ស​ស្រី​ចាស់​ទុំ​ពេញ​លេញ​ម្នាក់​នឹង​មិន​ធ្វើ​ជា​ក្មេង​ស្រី​ដែល​ឲ្យ​គេ​មើល​ថែ​នោះ​ទេ ព្រោះ​នាង​អាច​មើល​ថែ​ខ្លួន​ឯង​បាន ហើយ​ក៏​អាច​មើល​ថែ​មនុស្ស​ប្រុស​បាន​វិញ​ដូច​គ្នា។

អត្ថបទ៖Daily Reading

External link

ស្មោះអស់ពីពោះ —

Follow our page Daily Reading

#ស្មោះអស់ពីពោះ

បើរវល់តែមានចិត្តចង់លួចក្បត់ តើយើងមានសល់ចិត្តឯណាដើម្បីដាក់ភាពស្មោះត្រង់? បើរវល់តែបង្កើតការសង្ស័យ តើយើងមានពេលឯណាស្រឡាញ់អាណិត? ពេលស្រឡាញ់ត្រូវផ្ដល់ក្ដីស្រឡាញ់ឱ្យអស់ពីចិត្ត លុះដល់ពេលអស់ស្រឡាញ់ក៏គ្មានអ្វីត្រូវសោកស្ដាយដែរ ដ្បិតបើអ្វីដែលត្រូវធ្វើ យើងបានធ្វើអស់ទៅហើយ តើមានអ្វីដែលត្រូវសោកស្ដាយទៀត? ជីវិតមិនឈប់នៅនឹងថ្កល់មួយកន្លែងទេ ហើយក៏មិនមែនអត់មានច្រកចេញសោះដែរ ព្រោះដែលសំខាន់គឺយើងត្រូវឈរនៅទីនេះដោយគោលជំហរច្បាស់លាស់ ឬក៏យើងត្រូវដើរទៅមុខដោយយកការតស៊ូអត់ធ្មត់ទៅជាមួយ។
ពេលស្មោះគឺត្រូវស្មោះអស់ពីចិត្ត ប៉ុន្តែកុំបណ្ដោយចិត្តឱ្យលង់ទៅតាមអំពើក្បត់របស់គេរហូតដកមិនរួច ព្រោះក្នុងពេលជាមួយគ្នានេះយើងត្រូវរងទារុណកម្មចិត្តពីអំពើក្បត់របស់គេផង ហើយត្រូវរងទុក្ខព្រោះចិត្តមិនស្ដាប់បង្គាប់របស់យើងផង។ រៀនដោះលែងខ្លួនឯងឱ្យចាកចេញពីច្រវាក់អតីតកាល គឺមានន័យថាយើងបានអនុញ្ញាតឱ្យខ្លួនឯងដើរទៅមុខដោយមិនមានទម្ងន់ ឬសម្ពាធធ្ងន់ ហើយនេះគឺជាអំណោយដ៏ថ្លៃថ្លាដែលយើងអាចផ្ដល់ឱ្យខ្លួនឯងបាន។
នរណាក៏មានអតីតកាលដែរ តែអ្នកខ្លះនៅតែស្ពាយតាមជានិច្ច ចំណែកអ្នកខ្លះក៏ទម្លាក់វាចោល ហើយបន្តដំណើរទៅមុខបានលឿនជាងមុន។ អនាគតកាល កាលពី១០ឆ្នាំមុន វាក្លាយទៅជាអតីតកាលនៅ ១០ឆ្នាំបន្ទាប់។ បច្ចុប្បន្នកាលកាលពី១០ឆ្នាំមុន វាក្លាយជាអតីតកាលនៅថ្ងៃនេះ។ កុំរស់ថ្ងៃនេះដើម្បីតែសោកស្ដាយចំពោះថ្ងៃម្សិលមិញ ព្រោះបើមិនដូច្នេះទេ ថ្ងៃនេះវានឹងក្លាយជាថ្ងៃម្សិលមិញសម្រាប់ថ្ងៃស្អែក ដែលយើងនឹកសោកស្ដាយម្ដងទៀតមិនខានឡើយ។
ការដេកត្រាំនៅក្នុងសេចក្ដីឈឺចាប់ដែលបានកន្លងផុតទៅហើយ ប្រៀបដូចជាការជីកកប់ខ្លួនឯងនៅក្នុងជម្រៅនៃសេចក្ដីទុក្ខ រួចហើយខ្លួនក៏ចេះតែលើកដៃបន់ផ្សងសុំឱ្យបានរលាស់ខ្លួនផុតចេញពីភាពឈឺផ្សាទាំងឡាយ និងរកឃើញស្នាមញញឹមនៅពេលព្រឹកស្អែកមកដល់។ នេះគឺជាសុបិនដែលគ្មានថ្ងៃក្លាយជាការពិតទេ ហើយក៏ជាសុបិនដ៏ឥតប្រយោជន៍ជាទីបំផុត។
-------------------------------------------------------
អត្ថបទដកស្រង់ចេញពីសៀវភៅ #ដើរចេញពីអតីតកាល
រូបភាព #pinteresthair
--------------------------------------------------
អូភ្លេចប្រាប់!!!
ពួកយើងមានលក់សៀវភៅល្អៗសម្រាប់អាន អាចកម្មង់ពីពួកយើងបាន៖​
📗 "សៀវភៅ កំណត់ហេតុពណ៌ស្វាយ"
📍តម្លៃ៖ ២៨០០០រៀល
📗 "សៀវភៅការពិតប្រៀបដូចបិសាច"
📍តម្លៃ៖ ៣២០០០រៀល
📗 "សៀវភៅប្រលោមចិត្ត(ភាគ២)"
📍តម្លៃ៖ ៣០០០០រៀល
📗 "សៀវភៅ អំណានជាអំណាច"
📍តម្លៃ៖ ៣២០០០រៀល
📗 "សៀវភៅ អំណាចកម្ម"
📍តម្លៃ៖ ៣២០០០រៀល
----------------------------------------
បើចាប់អារម្មណ៏ចង់បានសៀវភៅណាមួយ អាចទំនាក់ទនងមកកាន់ពួកយើងបានតាមរយៈ ប្រអប់Pageផ្ទាល់ឬតាមលេខទូរស័ព្ទ៖
📞 093314537
🏍មានសេវាដឹកជញ្ជូន២៥ខេត្តក្រុងដល់កន្លែង
🙏អរគុណ
#DialyReading
#Motivation
#Inspire
#DailyReading
#LoveReading
#Motivation
#Inspire

External link
OH HEY, FOR BEST VIEWING, YOU'LL NEED TO TURN YOUR PHONE